លោក Georg Chmiel ប្រធានប្រតិបត្តិក្រុមហ៊ុន Juwai IQI ពន្យល់ថា ការអភិវឌ្ឍថ្មីៗនេះនឹងជំរុញឱ្យមានតម្រូវការពីចិនលើអចលនទ្រព្យកាន់តែខ្លាំងក្នុងប្រទេសឡាវ។ តម្រូវការទាំងនេះក៏នឹងមានដែរពីក្រុមអ្នកទិញមកពីជប៉ុននិងកូរ៉េ។
លោកGeorg Chmiel ក៏លើកឡើងដែរថា ប្រទេសឡាវបានក្លាយជាទីផ្សារដែលមានតម្រូវការកាន់តែខ្លាំងសម្រាប់ក្រុមអ្នកទិញពីចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចង្វាក់ពាណិជ្ជកម្មឡើងចុះទៅតាមគម្រោងថ្មីៗដែលមានក្នុងទីផ្សារ។ ក្រុមអ្នកទិញពីចិនជាច្រើនយល់ថាប្រទេសឡាវនឹងជៀសមិនផុតពីការឡើងតម្លៃទេខណៈដែលសេដ្ឋកិច្ចរីកចម្រើន ហើយក្រុមអ្នកទិញពីចិនកាន់តែច្រើនសម្រុកចូល និងហេដ្ឋារចនាសម្ព័ន្ធក៏កំពុងតែសាងសង់។
Read more here:thephnompenhtimes.com