Skip to content Skip to sidebar Skip to footer

Juwai IQI Monthly Newsletter – Real Estate Market September 2020 (Cambodia Version)

ព្រះរាជាណាចក្រកម្ពុជា

លំនៅដ្ឋាន

ផ្នែកសំណង់ និងអចលទ្រព្វនៅកម្ពុជា ត្រូវបានមើលឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំប្រមាណជា ៤៧% ហើយគំរោងសាងសង់ជាច្រើនត្រូវបានអនុញ្ញាតអោយសាងសង់ ចន្លោះពីខែមករា និង ខែកុម្ភៈ ២០២០។ តំលៃសរុបនៃគំរោងទាំងអស់ ត្រូវបានគេវាយតំលៃថា គិតជាទឹកប្រាក់ប្រមាណ១.996 ពាន់លានដុល្លារ។

ជាសរុប គំរោងចំនួន៧២៨ នៅក្នុងពីរខែដំបូង នៃឆ្នាំ២០២០ ត្រូវបានចេញច្បាប់អនុញ្ញាតអោយសាងសង់ ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កម្ពុជា ដែលមានទំហំសរុប ៤.២ លានម៉ែតការ៉េ (មានកាកើនឡើង ៣៤% គិតចាប់ពីឆ្នាំ ២០១៩មក ក្នុងកំឡុងពេលដូចគ្នា)។

ពាណិជ្ជកម្ម

នេះគឺជាការណែនាំអំពី ប្រភេទអចលនទ្រព្យពាណិជ្ជកម្មផ្សេងៗ ដែលសម្យស្របនៅក្នុងប្រទេសកម្ពុជា ដែលនិងជួយអ្នកក្នុងការជ្រើសរើស អចលនទ្រព្វដែលល្អបំផុត សំរាប់ជួល រឺទិញ។

អាគារករិយាល័យនៅក្នុងទីក្រុងភ្នំពេញ

ភាពខុសគ្នានៃប្រភេទ អាគារការិយាល័យ ក្នុងក្រុងភ្នំពេញបានអភិវឌ្ឍន៏យ៉ាងពិតប្រាកដនៅក្នុងពេលជាច្រើនឆ្នាំថ្មីៗនេះ ជាមួយកំរិតចាស់​​ គឺកំរិត C ហើយបច្ចុបន្ននេះ កំពុងតែធ្វើវាអោយកាន់តែទំនើបជាងមុនទៅទៀត គឺឈានដល់កំរិត B និងកំរិត A នៃអាគារករិយាល័យ។

លក្ខណៈពិសេសនិមួយៗ ដូចជា​ ចំណត់ឡាន ហាងលក់ទំនិញ ហាងកាហ្វេរមាកល្បីៗ ហាងលក់សំលៀកបំពាក់ដ៏ទាន់សម័យ។ ក្រុមរបស់យើង អាចជួយអ្នកបានក្នុងការស្វែងរក និងរៀបចំ អចលនទ្រព្វ ចាប់តាំងពី ការិយាល័យដែលមានទំហំតូចៗ នៅក្នុងទីក្រុងភ្នំពេញ រហូតដល់ការជួលមួយជាន់នៃអាគារតែម្តង ដែលជាកំរិត A នៃអាគារក្នុងតំបន់ពាណិជ្ជកម្ម។

អចលទ្រព្វសំរាប់កាលក់រាយនៅក្នុងក្រុងភ្នំពេញ

ផ្នែកលក់រាយដែលមាននៅតាមទីផ្សារនៅក្នុងតំបន់ដែលស្ថិតនៅក្នុងកំរិតមួយនៅឡើយ ត្រូវបានមើលឃើញថា អ្នកអភិវឌ្ឍន៍ផ្សារលក់ទំនិញជាលក្ខណៈអន្តរជាតិដូចជា អេអន(Aeon)កំពុងតែផ្លាស់ប្តូរទៅគ្រប់ដណ្ដប់លើវិស័យទាំងអស់នេះ។ អ្នកអភិវឌ្ឍនៅក្នុងស្រុកដូចជា ជីបម៉ុងបានយកលំនាំនេះ ដែលបង្កើតអោយមានជាឈុត​ និងកំពុងតែបង្កើតអោយមានគ្រប់បែបយ៉ាង ចាប់តាំងពីហាងលក់រាយលំដាប់ខ្ពស់បំផុត ផ្សារលក្ខណៈជាសហគមន៍ ប៉ូតិក ហាងលក់ទំនិញទំនើបៗ ដែលមានលក់ផលិតផលម៉ាកអន្តរជាតិជាច្រើន អាហារសំរាប់មនុស្សក្មេងៗ ដោយប្រើនូវបច្ចេកវិទ្យាទំនើបៗ។ អចលនទ្រព្វដែលជាហាងលក់រាយនៅក្នុងទីក្រុងភ្នំពេញ រួមបញ្ជូលទាំងហាងនៅតាមបណ្តាមុខផ្ទះនានា ទូទាំងទីក្រុង។ ជាធម្មតា គេធ្វើជាហាងនៅខាងជាន់ក្រោមនៃអារគារ ហើយធ្វើជាកន្លែងស្នាក់នៅនៅខាងលើដែលជាការជួលដាច់ដោយឡែកពីគ្នា។

ភ្នំពេញឥឡូវនេះអាចអោយយើងបែងចែកផ្នែកលក់រាយ ជាច្រើនលក្ខខណ្ឌ ដូចជាកំរិតខ្ពស់ កំរិតមធ្យម និងកំរិតទាប ដែលគិតតាំតំលៃក្នុង១ម៉ែតការ៉េ គិតតាមគុណភាពហាង គ្រឿងបរិក្ខារ ដែលអ្នកជួលផ្តល់អោយ។

ឧក្សាហកម្មរោងចក្រ និងឃ្លាំងនៅក្នុងប្រទេសកម្ពុជា

អចលនទ្រព្វក្នុងវិស័យឧក្សាហកម្ម ត្រូវបានគេមើលឃើញថា ទៀមទាឧ្យមានការបង្កើនទំហំបន្ថែមទៀត ដូចដែរអ្នកវិនិយោគជាច្រើនយល់ថា កម្ពុជាពិតជាមានសក្តានុពលសំរាប់ការបង្កើតប្រតិបត្តិការជំនួញនានា។ ផ្ទៃដីសំរាប់ធ្វើឧក្សាហកម្ម រោចក្រ ឃ្លាំង ដែលជាទូទៅគេតែងធ្វើនៅតាមជាយក្រុងភ្នំពេញ និងតំបន់ឧក្សាហកម្មពិសេស។ ការកើនឡើងគួរអោយកត់សំគាល់នេះ សំរាប់រោងចក្រ និងឃ្លាំងនៅជុំវិញ កំពង់ផែស្វយ័តខេត្តព្រះសីហនុ  ដែលស្ថិននៅឆ្នេរខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារវាជាកន្លែងដែលល្អបំផុត សំរាប់ការដឹកជញ្ជូន និងភ័ស្តុភារ។ ក្រុមរបស់យើងអាចជួយអ្នកបាន មិនថាអ្នកត្រូវការរោងចក្រសំរាប់ជួល ឃ្លាំងសំរាប់ជួលនៅក្នុងទីក្រុងភ្នំពេញ រឺកន្លែងណាក៏បានដែរ ឧ្យតែនៅក្នុងប្រទេសកម្ពុជា។ យើងក៏មិនភ្លិចផងដែរ អំពីកំណើននៃតំរូវការសំរាប់ក្រុមហ៊ុនជាច្រើន ដែលស្វែងរកអាគារករិយាល័យដែលមានគុណភាពល្អក្នុងក្រុងភ្នំពេញ ដើម្បីគ្រប់គ្រង់ប្រតិបត្ដិការអាជីវកម្មរបស់ពួកគេ។

Download the newsletter for more: [sdm_download id=”20759″ fancy=”0″]

Join us! IQI is a multi-award winning global real estate agency and advisory firm, bringing about the latest opportunities, innovations and technological breakthroughs in real estate. Sign up below and our team will get in touch with you as soon as possible.





+60







Subscribe to our

Newsletter

Langgan

Surat Berita

订阅我们的月讯